Latest Entries »

ប្រស្នា

សេដ្ឋីបានប្រើខ្ញុំបំរើអោយយកក្រូចបីផ្លែ ទៅអោយប្រពន្ធដើមគាត់ពីរផ្លែ ប្រពន្ធចុងពីរផ្លែ

ហើយអោយខ្ញុំបំរើស៊ីខ្លួនឯងមួយផ្លែ ។

តើខ្ញុំបំរើត្រូវចែកក្រូចយ៉ាងដូចម្តេច?

វាស់ជាតិអាល់កុល

នៅលើដងវិថីមួយនាពេលរាត្រី ប៉ូលីសមួយក្រុមបានដាក់កន្លែងត្រួតពិនិត្យជាតិអាល់កុល

រថយន្តមួយគ្រឿងបានមកដល់ ប៉ូលីសក៍កាក់អោយឈប់ដើម្បីត្រួតពិនិត្យ ។ ប៉ូលីសគោរព

ផូង! «ដើម្បីសុវត្ថភាពក្នុងការបើកបរដោយគ្មានជាតិស្រវឹង ខ្ញុំបាទសូមពិនិត្យជាតិអាល់កុល

តើបងមានបើកបរដោយស្រវឹងអត់» (ប៉ូលីសនិយាយ)

តៃកុងឡាន ៖ បាទ!អត់អីទេ

ប៉ូលីស ៖ ចឹងសូមបងផ្លុំអានេះបន្តិច

តៃកុងឡានក៍ផ្លុំ ហ្វូត….! ហើយហុចអោយប៉ូលីស

ប៉ូលីស ៖ បងមានជាតិអាល់កុល ៧០% សូមបងអញ្ចើញទៅកន្លែងញ៉ុមដើម្បីដោះស្រាយ

ម៉ូតូមួយគ្រឿងទៀតក៍មោដល់ ប៉ូលីសនិយាយដូចខាងលើ ហើយក៍ហុចរបស់អោយអ្នក

ជិះផ្លុំ ។

ប៉ូលីស ៖ បងមានជាតិអាល់កុល ៩០ % សូមបងអញ្ចើញទៅកន្លែងញ៉ុមដើម្បីដោះស្រាយ

បន្តិចក្រោយមក មានរថយន្តមួយគ្រឿងបានបើកសំដៅមក ដោយរ៉េពេញផ្លូវ ។ ប៉ូលីស

ក៍កាក់ឈប់ ។ តៃកុងឡានចុចកញ្ជក់ចុះ (ស្រីពេញឡាន) «មានការអីហ្អាស៎!»

តៃកុងឡានសួរទៅប៉ូលីស ដោយធុំក្លិនស្រាអោយង៉ោង

ប៉ូលីសគោរពផូង!

«ដើម្បីសុវត្ថភាពក្នុងការបើកបរដោយគ្មានជាតិស្រវឹង ខ្ញុំបាទសូមពិនិត្យជាតិអាល់កុល

តើបងមានបើកបរដោយស្រវឹងអត់» រួចក៍ហុចរបស់ដែលបុរស់ពីរនាក់មុនផ្លុំ អោយទៅ

តៃកុងឡាន

ប៉ូលីស ៖ សូមបងផ្លុំអានេះ ដើម្បីវាស់ជាតិស្រវឹងរបស់បង

តៃកុងឡាន ៖ អាភ្លើ!!! ស្រោមអនាម័យណឹង! អញមិនទាន់ស្រវឹងទេវ៉ើយ!

កុំមោចង់បោកអញអោយសោះ

ប៉ូលីស ៖ ចឹងសូមបងអញ្ជើញទៅចុះ បងគ្មានជាតិអាល់កុលទេបាទ

តៃកុងឡានដេរង៉ោង! បើកទៅមុខដោយរ៉េពេញផ្លូវដដែល ៕

កំពុងតែផឹកស៊ីរាងស្រវឹងស្រឿងៗ អាសំលាញ់ញ៉ុមក៍និទានរឿងមួយអោយស្តាប់​ ៖

មាណពម្នាក់បានធ្វើអោយបាត់សេះញីគាត់មួយក្បាល គាត់ត្រូវបានអ្នកភូមិស្តីបន្ទោសថាគាត់ជាមនុស្សចង្រៃ ។

មួយអាទិត្យក្រោយមក សោះញីរបស់គាត់បានវិលត្រលប់មកវិញជាមួយនិងសោះឈ្មោលដ៍សែនស្អាតមួយក្បាល

អ្នកភូមិបាននាំគ្នាកោតសរសើរគាត់ថា ជាមនុស្សមានសំណាងណាស់ បាត់សេះហើយឃើញវិញ ថែមទាំងបានសេះ

ថែមមួយក្បាលទៀត ។ ស្អែកឡើងគាត់ក៍ជិះសេះឈ្មោលដ៍សែនស្អាតនោះ មិនបានប្រយ័ត្នធ្វើអោយគាត់ធ្លាក់ពីលើ

ខ្នងសេះ បាក់ជើងម្ខាង ។ អ្នកភូមិថា សេះនេះចង្រៃណាស់ មោមិនទាន់បានប៉ុន្មានផងធ្វើអោយមាណពបាក់ជើង

ក៍សំលាប់សេះណឹងនិងសេះញីរបស់គាត់ចោលទៅ (ព្រោះសេះញីជាអ្នកនាំសេះឈ្មោលមោ) ។

ក្រោយមកមានការកែនទាហានយកទៅច្បាំង កំលោះក្នុងភូមិត្រូវបានគេចាប់យកទៅច្បាំងអស់ អត់តែមាណពម្នាក់ទេ

ដែលគេមិនចាប់ទៅព្រោះជើងគាត់បាក់មិនទាន់ជា

(មាណពក៍នឹកឃើញដល់សេះឈ្មោលដែលធ្វើអោយគាត់បាក់ជើង) ។

មួយខែក្រោយមកក៍លឺដំណឹងថា អ្នកដែលគេកែនយកទៅច្បាំង បានស្លាប់ក្នុងសង្រ្គាមអស់គ្មានសល់ ។ ធ្វើអោយអ្នកភូមិ

កោតសរសើរដល់សំណាងរបស់មាណព ដែលសេះឈ្មោលធ្វើអោយគាត់បាក់ជើង មិនបានទៅច្បាំង ។

តែសេះនោះត្រូវបានអ្នកភូមិសំលាប់បាត់ទៅហើយ !

ទៅលេងកំពីងពួយ

ភ្នំសំពៅ

ភ្នំសំពៅ

ទិដ្ឋភាពតាមដងផ្លូវ

ទិដ្ឋភាពតាមដងផ្លូវ

ទិដ្ឋភាពតាមដងផ្លូវ

ទិដ្ឋភាពតាមដងផ្លូវ

ទិដ្ឋភាពតាមដងផ្លូវ

សំរស់អាងកំពីងពួយ

សំរស់អាងកំពីងពួយ

សំរស់អាងកំពីងពួយ

ចំការឈូកក្នងអាង

កោះស្នែហ៍

ឈ្មោះកោះស្នែហ៍ដូចគ្នា

ពីឡុតកាណូត

អាសំលាញ់ញ៉ុមសុំម៉ាប្លង់

ថតអត់បានគ្រប់កន្លែងទេ ព្រោះទូរស័ព្ទអស់ភ្លើង

ចាញ់បោកអ្នកលក់

និយាយពីរឿងម៉ាស៊ីនព្រីនក៍នឹកឃើញរឿងមួយគឺកាលពី៣-៤ ឆ្នាំមុនធ្លាប់ចាញ់បោកអ្នកលក់ម្តង

កាលណុងរកទិញម៉ាស៊ីនព្រីនអាណាទំនើបជាងគេ ក៍សំរេចទៅឡើងទៅរកនៅភ្នំពេញ

ទៅដល់ហាងធំមួយ ក៍ជួបអាទំនើបជាងគេ តម្លៃប្រហែលជិត 400$ និយាយតថ្លៃជាមួយអ្នកលក់

និងការធានា ។ អ្នកលក់ប្រាប់ថាធានារយះពេលមួយឆ្នាំ ។ ត្រូវវ៉ូវគ្នាអស់ហើយ ក៍ត្រលប់មកផ្ទះវិញ

ជាមួយនឹងអាទំនើបជាងគេ ។ ដល់ផ្ទះមិនបង្អង់យូរ ឆាប់រៀនចំហើយព្រីនរូបថតម៉ាសន្លឹកអោយ

ឪមើល អួតពីគុណសម្បត្តិអាទំនើប គាត់ពេញចិត្តស្តូក ។ មួយអាទិត្យក្រោយមក កំពុងតែព្រីនសុខៗ

អាលត់ឈឹប! អុញម៉េចចឹងអាទំនើបបស់ញ៉ុម តេទៅហាងសួរថៅកែហាង គេប្រាប់ថាយកមោគេនឹងមើលអោយ ។

ខ្ចិលទៅខ្លួនឯង ក៍ផ្ញើរអោយពួកម៉ាកដែលពេលទៅទិញជាមួយគ្នាអោយជួយយកទៅហាងនឹងផង ។

ពីរថ្ងៃក្រោយមកអាពួកម៉ាកក៍តេមោវិញ ប្រាប់ថាម៉ាស៊ីននឹងឆេះបតហើយ គេមិនធានាលើបតទេ

តែឆេះហើយមិនអាចជួសជុលបានទេ ។ ញ៉ុមក៍តេទៅជួបថោកែហាងសួរបញ្ជាក់ថា

គិតយ៉ាងម៉េចចំពោះអាទំនើបបស់ញ៉ុម ព្រោះពេលទិញយើងបានព្រមព្រាងគ្នាថាធានារយះពេល១ឆ្នាំ

អាលូវទើបតែបានមួយអាទិត្យ  វាខូច ម៉េចមិនធ្វើអោយញ៉ុម? គាត់ឆ្លើយថា វាធ្វើមិនកើតទេ តែឆេះបតហើយ

គឺចោលហើយម៉ាស៊ីននឹង ។ បើធ្វើមិនកើត ម៉េចមិនសងអាថ្មីអោយញ៉ុម (សួរទៅគាត់វិញ ) ។ គាត់ឆ្លើយថា

បើសងអាថ្មីមិនខាតគាត់ ។ ចឹងមានតែអោយញ៉ុមខាតចឹង? (ញ៉ុមសួរទៅគាត់  ) ។ គាត់ថាមិនដឹងធ្វើម៉េចដែរ

ព្រោះគាត់ធានា១ឆ្នាំនឹងគឹធានាថា ពេលខូចជួសជុលកើត គឺគាត់ជួសជុលអោយ មិនយកកំរ៉ៃថ្លៃជួសជុលទេ

បើដូរគ្រឿងយើងត្រូវចេញថ្លៃគ្រឿង តែអានេះខូចជួសជុលមិនកើត គឺគាត់មិនបានធានាទេ ។ ញ៉ុមក៍សួរគាត់

ម៉ាស៊ីនព្រីនទាំងមូលអាណាសំខាន់ជាងគេ គាត់ថា បត ។ ញ៉ុ​មក៍សួរទៀត ចឹងបើបតសំខាន់ហើយមិនធានា

លើបតមានតែធានាលើកំប៉ុងទឹកថ្នាំចឹង? គាត់ឆ្លើយម៉ាម៉ាត់យ៉ាងរំភើយ ចា៎! ធានាតែកំប៉ុងទឹកថ្នាំទេ។ ហើយ

ក៍បិទទូរស័ព្ទ ចុចទៅលែងលើករហូត ។ មិនដឹងធ្វើម៉េច មិនដឹងទៅប្តឹងអ្នកណា បើទៅឈ្លោះនៅភ្នំពេញក៍មិន

ឈ្នះគេដែរ ក៍សំរេចចិត្តចោលអាទំនើបនិងទៅ ។ ក៍តេទៅអាពួកអោយផ្ញើរសាកសពអាទំនើបមោបូជានៅផ្ទះ

ប៉ាដោយទៅ  ។ ស្អែកឡើងក៍ទទួលបានអនុសាសន៍ដ៍ខ្ពង់ខ្ពស់ពីប៉ាប៉ាញ៉ុម

<<ភ្លើ! ទិញរបស់មិនចេះរើសយកអាល្អ >> ៕

free counters

ប៉ុន្មានថ្ងៃនេះឈឹក្បាលដល់ហើយ ពីរឿងរកទិញម៉ាស៊ីនព្រីនថ្មី

ព្រោះអាចាស់ទាំងពីរទាំងបីខូចគ្មានសល់ ខូចកែលែងកើត (ប្រើត៎អស់ទឹកលុយ)

អាពីរមុនម៉ាក Epson ប្រើស្រួលដែរគ្រាន់តែវាពិបាកត្រង់បញ្ហារឿងប្រើយូរទៅ

អត់ចេញព៌ណខ្មៅ អាលូវគិតចង់ប្រើ HP ម្តង ។ ចូលទៅគេហទំព័របស់ HP រក

មើល ។ ឃើញអាបស់យើងស្រលាញ់ហើយ ក៍រកមើលមានលក់នៅស្រុកយើងអត់

រកចង់គ្រប់គេហទំព័រហាងលក់កុំព្យូទ័រអស់ហើយមិនមានអាបស់យើងចង់បានសោះ ។

ពេលអត់មានចឹងក៍រកមើលអាមានលក់ក្នុងស្រុកម្តង ចំណាយពេលម៉ាង៉ៃពេញ មិនមាន

មួយណាពេញចិត្តសោះ គឹមានម្យ៉ាងអត់ម្យ៉ាង ព្រោះការងារបស់ញ៉ុមត្រូវការអាមាន

មុខងារចំរុះ  ។ ពេលនេះត្រូវការជំនួយហើយ បើបងប្អូនណាដឹងមេត្តាជួយប្រាប់ផង

ខ្ញុំត្រូវការ ៖ មានមុខងារចំរុះ ព្រីនរូបភាពច្បាស់ ទឹកថ្នាំថោក ងាយស្រួលបញ្ជូល

មានតំលៃថោក ធានាគ្រប់យ៉ាង ហើយយូរ (ហេ ហេ ហេ)

ថ្ងៃបើកប្លក់ខ្លួនឯងមើលក្រែងមានបងប្អូនណាចូលទស្សនា

តែអត់មានឃើញមានអ្នកចូលមើលសោះ!

តែស្រាប់ក្រលេកមើល ឃើញគេដាក់ «សូមអបអរ, អ្នកឈ្នះ រង្វាន់! ទទួលសំណាង ការស្ទង់មតិ 5 វិនាទី របស់យើង»

ក្នុងអារម្មណ៍ក៍រំភើប  ព្រោះថាឈ្នះរង្វាន់ប្រាកដបានអ្វីមកហើយ ទោះមិនច្រើនក៍តិចដែរ ។​ តែពេលចុចចុះចុចឡើង

អត់មានឃើញអីសោះ មិនដឹងថាបានស្អី? បើបងប្អូនណាដឹងមេត្តាជួយប្រាប់ផង ថាខ្ញុំឈ្នះរង្វាន់នឹងបានអី? ហេ​ ហេ

ឡានដឹកម្ឈូស

បុរសម្នាក់នៅភ្នំពេញ មានបងស្លាប់នៅឯខេត្តកំពង់ចាម

គាត់ក៍បានទិញម្ឈូសមួយដើម្បីយកជូនដំណើរបងជាពេលចុងក្រោយ

ក្នុងរថយន្តមនុស្សជិះពេញ ដោយឡែកក្តារម្ឈូសដាក់នៅខាងក្រោយ

(រថយន្ត Pick Up) ។ ចេញដំណើរបានជិតពាក់កណ្តាលផ្លូវក៍មានបុរស

ម្នាក់សុំដោយសារទៅខេត្តកំពង់ចាមដែរ ម្ចាស់ឡានក៍យល់ព្រម

ហើយប្រាប់គាត់ថា “ក្នុងឡានពេញអស់ហើយ ទៅអង្គុយក្រោយទៅ

ម្ឈូសនឹងទទេទេកុំខ្លាច”

ចេញបានមួយសន្ទុះមេឃក៍ធ្លាក់ភ្លៀងយ៉ាងខ្លាំង ដោយអត់ទ្រាំនឹងការ

រងាមិនបាន បុរសនោះក៍សំរេចចិត្តចូលទៅក្នុងម្ឈូសនោះទៅ

មួយសន្ទុះមកទៀតក៍មានបុរស ៣ នាក់ ទៀតសុំដោយសារ

ដោយមេឃនៅបន្តភ្លៀងម្ចាស់រថយន្តមិនបាននិយាយស្អីទេដោយគ្រាន់

តែធ្វើសញ្ញាអោយឡើងទៅខាងក្រោយទៅ ហើយបុរសទាំងបីនាក់នោះ

មិនដឹងថាក្នុងម្ឈូសនឹងមានអីឬក៍អត់នោះទេ ។ ជិះបណ្តើរសំលឹងទៅម្ឈូស

បណ្តើរ ។ បន្តិចក្រោយមកមេឃក៍ឈប់ភ្លៀងធ្វើអោយបុរសដែលនៅក្នុង

ម្ឈូសក្តៅស្អុះ គាត់ក៍សំរេចចិត្តចេញមកក្រៅវិញ គាត់ក៍រុញបើកគំរបម្ឈូស ។

និយាយបីបុរសបីនាក់នោះពេលដែរឃើញគំរបម្ឈូសរបើក ក៍នាំគ្នាក្រោក

ឈរតោងរថយន្តហើយមើលមុខគ្នាដោយក្តីរន្ធត់ ក្នុងខណៈពេលដែល

លេបទឹកមាត់ក៍សឹងមិនចង់ចូលផង ក៍ស្រាប់តែមានមនុស្សងើបចេញពីក្នុង

ក្តារម្ឈូស ។ បងប្អូនគិតមើលទៅមើល តើបុរសទាំងបីនាក់នុងគិតយ៉ាងម៉េច?

កាលពីព្រឹកមិញ នៅក្នុងពិធីប្រកាសផ្សព្វផ្សាយកម្មវិធីអភិវឌ្ឍន៍តាមបែប

ប្រជាធិបតេយ្យថ្នាក់ក្រោមជាតិនៅកោះពេជ្រ សម្តេចយើងបានធ្វើការព្រមាន

ពួកថៃយ៉ាងចាស់ដៃ អង្គុយមើលអត់បានទៅធ្វើការធ្វើអីទេព្រោះពេញចិត្តពេក

(ខ្ជិលតិចៗដែរ) ។ មើលចប់ម៉ាប៉ុស្តិ៍ហើយ បើកម៉ាប៉ុស្តិ៍ទៀត ឃើញទៀត​ មើលទៀត

ព្រោះប្រសាសន៍របស់សម្តេចទាំងអស់ ខ្ញុំពេញចិត្ត ចង់បានបែបនឹងយូរមកហើយ ។

អង្គុយមើលផង តាមដានព័ត៌មានតាម វិបសាយក្នុងស្រុកផង ចង់ដឹងថាពួកសៀមណឹង

វាមានប្រតិកម្មឬអត់ ។ មានមែន ចុះឡើងៗ អាលូវវាថាអត់លុប MOU ឆ្នាំ ២០០០ អីណាទៀតហើយ

(ក្រឡិចក្រឡុចណាស់អាមួយណឹង ) ដោយសារវាមានប្រយោជន៍ដល់ថៃ ព្រោះវាថា

MOU ណឹងមិនបានទទួលស្គាល់ផែនទីរបស់កម្ពុជាទេ ។  អាខ្លះថាវាមិនបានអោយកងទ័ព

មកឈ្លានពានកម្ពុជាទេ វាដាក់ទ័ពតាមព្រំដែនដើម្បីការពារអធិបតេយ្យរបស់វា

ប៉ុណ្ណោះsiven (siven ធំជាង sic) ចុះពួកអាចោលម្សៀតនៅក្នុងវត្តកែវសិក្ខារគីរីស្វារៈនុះ!

អាខ្លះទៀតថា ថៃនឹងធ្វើការបកស្រាយជូនប្រធានមហាសន្និបាត អ.ស.ប និងប្រធាន

ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប អំពីករណីដែលសម្តេចផ្ញើរសារលិខិតចោទថៃថាបាន

ឈ្លានពានទឹកដីកម្ពុជា វាថាមានទាំងភស្តុតាងនិងសាក្សីគ្រប់គ្រាន់ដែលបញ្ជាក់ថា

វាមិនបានឈ្លានពានទេ ព្រោះតំបន់ប្រាសាទព្រះវិហារជាតំបន់មានជម្លោះ ឆ្ងល់ដល់

ហើយពួកអាអវិជ្ជាអស់ណឹងមិនមែនវាមិនដឹងពីសាលក្រមទីក្រុងឡាអេឯណា តែ

ពួកវាធ្វើដូចមិនដឹងអីសោះ (ពួកអាអស់ណឹងបើកជំពាក់លុយមិនបាច់ទៅទារទេ

ដេកចាំសងនុះ) ។

ប្រសាសន៍របស់សម្តេចធ្វើអោយប្រជាពលរដ្ឋគាំទ្រ ១០០%

រូបភាពចំលងពីវិបសាយដើមអំពិល

តាមដាន

Get every new post delivered to your Inbox.